Saturday, June 20, 2015

របៀប Download រូបភាពពីក្នុង Instagram


ប្រិយមិត្តប្រហែលធ្លាប់ជាជួបបញ្ហាមួយនេះគឺ បញ្ហាចង់ទាញយករូបភាពពីក្នុងប្រព័ន្ធសង្គម Instagram មិនខាន។នេះជាអ្វីដែលពពកយើងចង់បង្ហាញដល់ប្រិយមិត្តក្នុងថ្ងៃនេះទាំងការទាញយករូបភាពរបស់មិត្តភក្តិអ្នកព្រមទាំងរូបប្រិយមិត្តផ្ទាល់ពីក្នុង Instagram ។

របៀប Save រូបភាពក្នុង Instagram :

ចំពោះបណ្ដាញសង្គម Instagram App ស្រាប់គឺមិនមានសម្រាប់ឳ្យប្រិយមិត្តទាញយករូបភាពនោះទេ។ ដើម្បីទាញយករូបភាពបានប្រិយមិត្តត្រូវ :
  1. ត្រូវទាញយកកម្មវិធី InstaSave ពីក្នុង Google Play (សូមចុចទីនេះ)
  2. Downloaded រួចរាល់ប្រិយមិត្តត្រូវ Install កម្មវិធីនោះចូលម៉ាស៊ីន
  3. បើកកម្មវិធីនោះរួច Sign In ជាមួយ Instagram គណនីរបស់ប្រិយមិត្ត
  4. បន្ទាប់ប្រិយមិត្តអាចស្វែងរករូបភាពដែលប្រិយមិត្តចង់រក្សាទុក
  5. ចុចប៊ូតុង Save ដែលនៅកំពូលខាងលើនិងខាងស្ដាំនៃអេក្រង់
  6. បន្ទាប់ទៀតប្រិយមិត្តប្រាកដ៏ជាឃើញទីតាំងរក្សារូបទាំងនោះបាន។ 




របៀប Save រូបផ្ទាល់ខ្លួនដែលមានក្នុង Instagram :

  1. បើក Instagram និងចូលទៅ Profile page 
  2. ចុច overflow menu ដែលស្ថិតនៅជ្រុងខាងស្ដាំនិងខាងលើ
  3. អូសចុះរហូតដល់ប្រិយមិត្តឃើញពាក្យ Save original photos ហើយប្រិយមិត្តចុច On 
  4. ប្រិយមិត្តក៏អាចធ្វើរបៀបនេះក្នុងការទាញយកវីឌីអូផងដែរហើយទាំងរូបភាពនិងវីឌីអូវានឹងត្រូវរក្សានៅក្នុង Gallery app របស់ប្រិយមិត្ត។


របៀបទាយយករូបភាពក្នុង Instagram ពីក្នុងកុំព្យូទ័រ :

ប្រិយមិត្តក៏អាចលេង Instagram ក្នុងកុំព្យូទ័រផងដែរ។ តើចំពោះកុំព្យូទ័រមានវិធីយ៉ាងណាខ្លះក្នុងការ Save រូបភាពទុក?
  1. ដំបូងត្រូវចូលទៅវែបសាយ http://instaport.me/ នៅលើកុំព្យូទ័ររបស់អ្នក
  2. Login ជាមួយគណនី Instagram របស់អ្នក
  3. ជ្រើសរើសសម្រាប់ការទាញរូបជាលក្ខណៈទាំងអស់ឬទាញដោយការជ្រើសរើសរូបភាពខ្លះឥតខ្លះ
  4. បន្ទាប់មកប្រិយមិត្ត Click ពាក្យ Save ចូលទៅក្នុងកុំព្យូទ័រ
  5. ប្រសិនបើប្រិយមិត្តចង់ឲ្យរូបភាពទាំងនោះចូលទៅក្នុងទូស័ព្ទរបស់ប្រិយមិត្តក៏អាចធ្វើបានដែរតាមរយៈ USB 
តើពេលនេះប្រិយមិត្តដឹងវីធីណាដែលល្អសម្រាប់ការទាញយករូបភាពពីក្នុង Instagram ទេ? សូមចែករំលែកនៅទីនេះ។ តើប្រិយមិត្តទាញរូបថតជាមួយមនុស្សជាទីស្រលាញ់ឬនៅ?

ប្រភពពី៖ Porpok